Lyrics Timed, click a line to jump
មានស្នេហាលើកដំបូងនៅថ្នាក់ទី 11
បងប្រាប់ថា, "អូនកុំព្រួយ, តទៅបងនឹងស្មោះ"
ស្នេហ៍យើងកាលនោះល្អឥតខ្ចោះ
បងក៏ស្មោះហើយអូនក៏ស្ម័គ្រ, ហូ-អូ, អូ-អូ
តែវាគ្រាន់ជារឿងអតីតបងបានប្រែចិត្តហើយ
បងមិនដូចពីមុនឡើយ បងអើយបង អូនឈឺណាស់
ខ្មាសមិត្តភក្តិអូនចាស់-ចាស់ អូនអួតពីបងណាស់
ឥឡូវបងប្រែក្រឡាស់ បងចេះខ្មាសគេទេ, ហេ
យប់នេះផ្គរលាន់ខ្លាំង
ផាំង-ផាំងក៏ដាច់ភ្លើង
បងអើយអូនខ្លាចណាស់
ម្ចាស់ស្នេហ៍អើយវិលវិញមកបានទេ?
សុំបងកុំជ្រើសយកគេ
ស៊ូតទៀតតើបានទេ?
Baby I'm, baby I'm begging you
មេឃភ្លៀងខ្លាំងណាស់បងទុកអូនចោល
ឲ្យអូននៅតែលតោលក្នុងផ្ទះដ៏សែនកម្សត់
ជីវិតអើយសែនជូរជត់
ប្រុសខ្លួនស្រឡាញ់ក៏ក្បត់
អត់មានសល់អ្វីទាំងអស់
ចិត្តស្មោះពិតជាគ្មានន័យ, អូ-អូ
ប្រគល់អស់ហើយទាំងចិត្តទាំងកាយឲ្យបងទាំងអស់
ផ្លោះរបងផ្ទះលួចដាច់យប់នឹងបង
ត្រូវម៉ាក់វាយផងជេរផង
72ម៉ោងព្រោះបង
គ្រប់យ៉ាងដើម្បីនួនល្អង
នេះឬជាការតបស្នង?
អូ-អូ-អូ, អូ-អូ, អូ-អូ
អូ, អូ
ហឹម
ពីតូចខ្វះភាពកក់ក្ដៅជាមួយនឹងគ្រួសារ
ធំឡើងចេះមានស្នេហាត្រូវជួបការឈឺចាប់ទៀត
ជាតិមុនធ្វើអ្វីខុសទៅ ម្ដេចក៏ត្រូវជួបរឿងទាំងនេះ?
ហូ-អូ, អូ-អូ
ក្នុងចិត្តអូននៅតែគិតគង់មានថ្ងៃបងត្រឡប់
ព្យាយាមបន្លប់ខ្លួនឯងគ្រប់ពេលដែលអូននឹកបង
បងអើយអាណិតអូនផង
អូនមិនអាចរស់ខ្វះបងឡើយ
ហូ-អូ, អូ-អូ-អូ
យប់នេះផ្គរលាន់ខ្លាំង
ផាំង-ផាំងក៏ដាច់ភ្លើង
បងអើយអូនខ្លាចណាស់
ម្ចាស់ស្នេហ៍វិលវិញមកបានទេ?
សុំបងកុំជ្រើសយកគេ
ស៊ូតទៀតតើបានទេ?
Baby I'm, baby I'm begging you
មេឃភ្លៀងខ្លាំងណាស់បងទុកអូនចោល
ឲ្យអូននៅតែលតោលក្នុងផ្ទះដ៏សែនកម្សត់
ជីវិតអើយសែនជូរជត់
ប្រុសខ្លួនស្រឡាញ់ក៏ក្បត់
អត់មានសល់អ្វីទាំងអស់
ចិត្តស្មោះពិតជាគ្មានន័យ, អូ-អូ
ប្រគល់អស់ហើយទាំងចិត្តទាំងកាយឲ្យបងទាំងអស់
ផ្លោះរបងផ្ទះលួចដាច់យប់នឹងបង
ត្រូវម៉ាក់វាយផងជេរផង
72ម៉ោងព្រោះបង
គ្រប់យ៉ាងដើម្បីនួនល្អង
នេះឬជាការតបស្នង?
អូ-អូ-អូ
អ្វីដែលបងឲ្យ (អូ-អូ)
អូនមិនដែលចោលវាឡើយ (អូ-អូ)
អូនទុកគ្រប់យ៉ាង
ទុកសាងបណ្ណាល័យស្នេហ៍យើង (ហេ)
ចង់ឲ្យគ្រប់គ្នាបានដឹងថា (ហេ)
ស្រីម្នាក់នឹងស្រឡាញ់បងខ្លាំងប៉ុណ្ណា-ខ្លាំងប៉ុណ្ណា, អូ
ព្យាយាមទាក់ទងនឹងអ្នកថ្មី
គេនោះក៏ប្រពៃ
But, damn they ain't you
Man, you feel me?
They ain't you, they ain't you
'Cause ain't nobody do like you do, baby
You know I'm saying, you know I'm saying?