MyLyricsFinder

Lyrics

Bitch I'm a king in this shit ជីវិតត្រូវសប្បាយសាហាវ for tonight, yeh Hahaha 555 ស្ដាប់ខ្ញុំសម្រាយនៅសល់ចំហាយទេ? មើលឃើញរឿងធំដូចរឿងតូចខ្ញុំអ្នកដោះស្រាយ like I'm the king, yeh អ្នកដូចជាត្រីឲ្យខ្ញុំស្ទូចមិនបាច់ចំណាយមិនសមតម្លៃទេ បើកភ្នែកឲ្យធំមើលខ្ញុំដូច Go Pro ឆព្វណ្ណរង្សីចាំងជះដូច rainbow ដូចជាកញ្ជក់ឆ្លុះឃើញគ្រប់ angle ខ្ញុំអាចដឹងរឿងមុនដូចព្រះឲ្យប្រផ្នូល Can't get enough មានគោលដៅពីរ គោលដៅបី Straight out of the KPS ជាន់លើដីថ្មី មានត្រឹមតែ ៤០ មុឺនរៀល បង្វិលចេញជាដី ខ្ញុំបង្វិលចេញជាផ្ទះ នេះកវីសម័យថ្មី ខ្ញុំនិយាយជារឿងពិត មិនប្រឌិតមកសរសេរ ពេលខ្ញុំយឹតហើយខ្ញុំបាញ់ចំគោលដៅមិនបាច់ pre ខ្ញុំសរសេរជាសំណេរដាក់ជាត្រេ នេះគឺជារឿងពិតមិនមែនជារឿងកុនទេ I've been through the pain សាក់នៅលើទ្រូងភាពឈឺចាប់ដែលខ្ញុំទ្រាំ ប៉ុណ្ណឹងមិនប៉ុន្មានទោះបីជាធំប៉ុណ្ណាក៏រាងកាយខ្ញុំនៅស៊ាំ ស្អិតទ្រូង អួលណែន ចុកចាប់ស្ទើរស្លាប់ ចង់ប្រាប់ថាខ្ញុំនឹងមាំ ចង់ប្រាប់ថាខ្ញុំនឹងមើល នៅឈរពីលើ អ្នកអាចឆ្លុះឃើញខ្ញុំរាំ

Can't get it out of your head? Play “KING” yourself.

Find the sheet music