Lyrics
បើសិនភពផែនដីមិនផ្លាស់ទៅណា
នឹងមានអ្វីកើតឡើង
បើគ្រប់យ៉ាងឋិតឋេរដូចកាលគ្រាផ្ដើម
តើវាល្អយ៉ាងណា
ខំបន់មេឃ បន់ភ្លៀងកុំ៎ឲ្យធ្លាក់
ខ្យល់មិនស្ដាប់ បក់កាន់តែត្រជាក់
ត្រូវធ្វើយ៉ាងណា?
ខ្ញុំគួរធ្វើបែបណា?
ខ្ញុំចេញតាមផ្លូវណា?
ខ្ញុំនៅកន្លែងណា?
មួយពព្រិចភ្នែកសោះ អ្វីៗប្រួលប្រែ
ខ្ញុំតាមមិនទាន់
វាដូចការយល់សប្ដិដូចគេបំភាន់
ឲ្យខ្ញុំភ្លឹកមួយគ្រា
ខ្ញុំមិនយល់ ថាខ្ញុំចង់បានអ្វី
ខ្ញុំទាល់ច្រក ដូចគ្មានត្រីវិស័យ
ត្រូវធ្វើយ៉ាងណា?
ខ្ញុំគួរធ្វើបែបណា?
ខ្ញុំចេញតាមផ្លូវណា?
ខ្ញុំនៅកន្លែងណា?