Lyrics
ភ្លៀងធ្លាក់មិនឈប់ យប់កាន់តែជ្រៅ
ដុតរោលដំបៅ អនុស្សាចាស់
ដែលយើងធ្លាប់នៅជាមួយគ្នា
ពេលវេលានៅចាំយ៉ាងច្បាស់
ពេលនេះបាត់ទៅណា
នៅសល់តែស្នាម ដានជាប់បេះដូង
គ្រាជួបដំបូង ថាមិនក្រឡាស់
ពាក្យសន្យានៅកន្លែងចាស់ និយាយចំពេលមេឃស្រឡះ
ហេតុអ្វី ពេលនេះបញ្ជ្រាស់ មិនដូចមាត់
អារម្មណ៍មិនល្អ ពេលដែលមានភ្លៀងធ្លាក់
មិនយល់ថាចិត្ត ជំពាក់គិតដល់ណា
ពេលមេឃប្រែពណ៌ នឹកដល់មនុស្សម្នាក់ ប្រែចិត្តឈប់ស្នេហា
នឹកឃើញពាក្យសន្យា នឹកឃើញពាក្យឬស្យា ពេលភ្លៀងធ្លាក់
ស្រមោលអន្ទោងតាមប្រាណ
រំលឹករឿងទាំងប៉ុន្មាន
ទោះខំរុញ ច្រាន ក៏នៅមិនអាចទៅមុខ
បិទភ្នែក ខ្សឹបសួរខ្លួនឯង
ថ្ងៃណាទើបខ្ញុំបានសុខ
បើភ្លៀងនៅធ្លាក់ មិនឈប់ មិនលើកលែង
អារម្មណ៍មិនល្អ ពេលដែលមានភ្លៀងធ្លាក់
មិនយល់ថាចិត្ត ជំពាក់គិតដល់ណា
ពេលមេឃប្រែពណ៌ នឹកដល់មនុស្សម្នាក់ ប្រែចិត្តឈប់ស្នេហា
នឹកឃើញពាក្យសន្យា នឹកឃើញពាក្យឬស្យា
ពេលភ្លៀងធ្លាក់
ចាំចាំ ចិត្តចាំ ទាំងទឹកភ្នែកហូរ
មិនទទួលថាស្នេហ៍ ផ្លាស់ប្ដូរ
ប្ដូរទាំង នៅស្រឡាញ់
ផ្លូវចុងក្រោយ បានត្រឹមចុះចាញ់
អារម្មណ៍មិនល្អ ពេលដែលមានភ្លៀងធ្លាក់
មិនយល់ថាចិត្ត ជំពាក់គិតដល់ណា
ពេលមេឃប្រែពណ៌ នឹកដល់មនុស្សដែលភ្លេចពាក្យសន្យា
ពេលភ្លៀងធ្លាក់
Can't get it out of your head? Play “When rain falls” yourself.